Translated from Kung Bun Chhouen Memoir's "Golden Love Poem" by Borisot Khmer
Sinn Sisamouth |
Ros Serey Sothea |
Has Salan |
This song has the same history as "អារសាច់ជូនម្ដាយ / Ar Sach Joun Mdy" in that it was written and recorded simultaneously to be used in the movie "អារសាច់ជូនម្ដាយ / Ar Sach Joun Mdy" and was well received by music lovers of all classes.
រសស្នេហ៍ឧត្ដម
និពន្ធបទភ្លេង / ទំនុកច្រៀង សម្រួលតន្រ្តី ច្រៀងដោយ
គង្គ-ប៊ុនឈឿន ហាស់-សាឡន ស៊ីន-ស៊ីសាមុត + រស់-សេរីសុទ្ធា
I. ស - ដើមត្រែងយោល រលកកញ្ជ្រោលរត់ទង្គិចគា្ន
ក្បួនស្នេហ៍ ផែត្រី ចំប៉ីចំប៉ា
សាងស្នេហ៍ ឧត្ដមវាសនា
រចនា ឣនាគតថ្មី ។
II. ប - ក្លិនជីវិត រៀមបានប្រឌិត ចិត្តស្នេហ៍ជួនស្រី
វណ្ណៈតូចធំ មុំកុំគិតអ្វី
ឱ្យតែជួបត្រើយនិស្ស័យ
បារមីក្តីស្នេហ៍បរិសុទ្ទ ។
R. ស - ចំាចុះប្រុសថ្លៃ! ចំាចុះប្រុសថ្លៃ
បូជាលុះក្ស័យ ជូនក្តីមោះមុត
ផ្នូរខ្សាច់វាសនា ស្នេហ៍គ្រាបំផុត
នេះជាទឹកក្រុត ក៏ដុតមិនបាន ។
III. ប + ស - ជំនោរថ្មី ជូនពរចងដៃយើងទំាងពីរប្រាណ
ទោះព្យុះបំបែកក៏ហែកមិនបាន
ទោះមារតាមជ្រែករុញច្រាន
ក៏ប្រាណចំាតែស្នេហ៍មួយ ។
No comments:
Post a Comment