Translated from Kong Bun Chhoeun Memoir's "Golden Love Poem" by Borisot Khmer
Ros Serey Sothea |
Mer Bun |
កូនស្រីអ្នកនេសាទ
និពន្ធបទភ្លេងទំនុកច្រៀង សម្រួលតន្រ្តី ច្រៀងដោយ
គង្គ-ប៊ុនឈឿន មែរ-ប៊ុន រស់-សេរីសុទ្ធា
I. ឱ! ភូមិបាក់ព្រា នាពេលសុរិយារៀបលិច
រលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ពពករសាត់ កាត់មេឃនាពេលសាយ័ណ្ណ
ឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។
II. ភូមិអ្នកនេសាទ អណ្តែតលើផ្ទៃជលសារ
ជំនោរសីហា កត់ត្រារឿងដើមទាំងអស់
កាលបងនិងអូន សាងក្បូនស្នេហាយ៉ាងស្មោះ
ឥឡូវរូបប្រុស បោះបង់ចោលអូនឯកា ។
R. ធ្វើម្តេចរូបអូន ជាកូនស្រីអ្នកនេសាទ
ជាផ្កាមិនស្អាត ប្រឡាក់ជាប់កិ្លនមច្ឆា
បងស្គាល់ជាតិហើយ បោះផា្កចោលក្នុងជលសារ
នេះគឺវាសនា បុប្ផានៅភូមិបាក់ព្រា ។
III. បាក់ព្រាព្រែកត្រប់ បង្កប់រឿងស្នេហ៍អ្នកក្រ
ដូចព្រាហ្មកេសរ ត្រូវប្ដីយកទៅប្រហារ
ចាំតាំងពីប្រាំង រហូតដល់ខែវស្សា
ក៏ប្រុសស្នេហា មិនឃើញយាត្រាវិលវិញ ។
No comments:
Post a Comment