Tuesday, June 25, 2013

មេឃាភ្នំពេញ តារាបាត់ដំបង

History of the Song: មេឃាភ្នំពេញ តារាបាត់ដំបង / Mekhea Phnom Penh Dara Battambang
Translated from Kung Bun Chhouen Memoir's "Golden Love Poem" by Borisot Khmer

This song was recorded in 1973 to be added to the album "Komlos Honda Kanha P.C."

Sinn Sisamouth
Ros Serey Sothea
Has Salan















     មេឃាភ្នំពេញ តារាបាត់ដំបង

និពន្ធបទភ្លេងទំនុកច្រៀង     សម្រួលតន្រ្តី               ច្រៀងដោយ
គង្គ-ប៊ុនឈឿន                 ហាស់-សាឡន    ស៊ីន-ស៊ីសាមុត + រស់-សេរីសុទ្ធា. 


I.  (ប) - ងសូមលាសិន លាសិន លាបាត់ដំបង
លាស្ពានធ្លាប់ឆ្លង លាដងស្ទឹងធ្លាប់កំសាន្ត
(ស) - បើបងឃ្លាតទៅ ប្រុសពៅកុំភ្លេច វាលបែកចាន
ដែលយើងធ្លាប់ ដើរកំសាន្ត 
(ប) - សូមកែវកល្យណ កុំព្រួយឡើយណា៎ ! ។

II. (ប) - ងឃ្លាតមែនពិត តែចិត្តបងចំាលើថ្លៃ
នឹកដល់រាត្រី រាត្រីប្រាំបីមេសា
(ស) - បងទៅភ្នំពេញ ពោរពេញទៅដោយដួងតារា
(ប) - ភ្នំពេញមានតែមេឃា ឯដួងតារានៅបាត់ដំបង

R. (ប) - កុលាបជាយដែន បងសែននឹកឃើញមិនភ្លេច
នឹកដល់ពេលជួបគ្នាថ្ងៃលិច ទោះដើរឬធ្មេចនឹកតែនួនល្អង 
មេឃាភ្នំពេញ ដួងតារាបាត់ដំបង 
(ស) -  បើពិតដូចពាក្យបង *សូមប្រុសនួនល្អងកុំភ្លេចឡើយណា៎ ! ។

III.  (ប) - បងសូមលាហើយ លាហើយលាទាំងទឹកភ្នែក
ថ្ងៃនេះថ្ងៃស្អែក បងបែកទៅបំពេញកិច្ច
(ស) -  បើបងឃ្លាតទៅ ពៅកុំភ្លេចកុលាបទងពេជ្រ 
(ប) - បងចងចោំជានិច្ច
(ស) -  សូមបងកុំភ្លេចរាត្រីរាំវង់

*Different from actual song.

No comments:

Post a Comment