Wednesday, June 26, 2013

ស្នាមក្រេមជាប់ថ្ពាល់

History of the Song: ស្នាមក្រេមជាប់ថ្ពាល់ / Snam Krame Joub Tpol
Translated from Kong Bun Chhoeun Memoir's "Golden Love Poem" by Borisot Khmer 

This song was recorded in 1973 for the album "Komlos Honda Kanha P.C."


Sinn Sisamouth
Pen Ran
Has Salan

















                    ស្នាមក្រេមជាប់ថ្ពាល់

និពន្ធបទភ្លេងទំនុកច្រៀង     សម្រួលតន្រ្តី           ច្រៀងដោយ
គង្គ-ប៊ុនឈឿន                 ហាស់-សាឡន        សាមុត + ប៉ែន-រ៉ន


I. (ស) - បងឯងទើបមកពីណា មុខមាត់ដូចឆ្មា ឬមកពីវីឡាដឺ ?
បងឯងទើបមកពីណា មុខមាត់ដូចឆ្មា ឬមកពីវីឡាដឺ ?
(ប) - បងទើបវិលមកពីផ្សារ ទៅទិញតៅកឺ
មកផ្ញើកម្មករ នឿយហត់ ។

II. (ស) - ចេះឆ្លើយបែបហ្នឹងទៅរួច ការពិតបងលួច ទៅមានស្រីញីស្ងាត់ៗ
ចេះឆ្លើយបែបហ្នឹងទៅរួច ការពិតបងលួច ទៅមានស្រីញីស្ងាត់ៗ
 (ប) - បងទើបមកពីមើលក្មេង បេះក្រូចពោធិសាត់
នើយហត់ណាស់កែវព្រលឹង ។

R.  (ស) - ស្នាមក្រេមជាប់ថ្ពាល់
នេះជាបន្ទាល់ ថាបងស្នេហ៍ស្និទស្រីផ្សឹង
ក្លិនទឹកឣប់ប្លែកស្មានខ្ញុំមិនដឹង
 (ប) - ខុសទេព្រលឹង ក្លិនហ្នឹងក្លិនក្រូចទេថ្លៃ ។

III.  (ស) - ឆ្នាំមុនលក់ក្រូចអស់ហើយ ព្រះម្ចាស់ថ្លៃហើយ បងបែរជាទៅមានស្រី
ឆ្នាំមុនលក់ក្រូចអស់ហើយ ព្រះម្ចាស់ថ្លៃហើយ បងបែរជាទៅមានស្រី
(ប) - ឆ្នាំមុនបងខុសម្ដងមែន ឆ្នាំនេះកុំភ័យ
 បងលៃទិញពេជ្រឲ្យអូ !...  ។